មិនថាថ្ងៃ ឬយប់ !!! លោកវរសេនីយ៍ឯក ធិនស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកកំលាំងចុះល្បាតទប់ស្កាត់បទល្មើស ការពារសន្តិសុខជូនប្រជាពលរដ្ឋគ្រប់ពេលវេលា.ផងដែរ..!!!

ក្រុងប៉ោយប៉ែត : តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ធិនស៊ិនដេត អធិការ នគរបាលក្រុងប៉ោយប៉ែត: បានប្រាប់ឲ្យដឹង: នៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី មានប្រជាពលរដ្ឋរាយការណ៍ថាមានករណីលួចទូរស័ព្ទនៅចំណុចម្ដុំសាលារៀនចិន ភូមិគីឡូម៉ែត្រ 4 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនោះកម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះទៅដល់និងបានឃាត់ខ្លួនជនសង្ស័យចំនួន ម្នាក់ -ឈ្មោះ លន់ លួត ភេទប្រុសអាយុ 19 ឆ្នាំ -ត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ បំពង់កែវចំនួន០១កំណាត់, ដង្កាប់ចំនួន០១ ដើម ,ទុល្វីស ចំនួន០១ដើម , ទូរស័ព្ទដែលជនសង្ស័យបានលួចចំនួន០១ គ្រឿង។
* កម្លាំងក៏បាននាំមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនលទ្ធផល (វិជ្ជមាន)ផងដែរ។

 

 

 

 

 

By pcs

Leave a Reply

Your email address will not be published.