ខេត្តបន្ទាយមានជ័យ÷ក្រោយពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បើកឡើងវិញ័មក គេសង្កេតមានរឿងជាហូរហែកើតរហូតមកធ្វើឲ្យប្រព័ន្ឋសង្គមហ្វេសបុក  និងតាមបណ្តាញសង្គមផ្សេងៗនិងក្រុមសារព័ត៌មានបានបង្ហោះសារ ស្វើរដល់ឯកឧត្តម ខៀវ កញ្ញារីទ្ធ ឲ្យជួយសព្វផ្សាយរាល់ព័ត៌មានដែលមន្ត្រីប៉ូលិសប្រចាំការច្រកទ្វាអន្តរជាតិប៉ោយប៉ែតមួយចំនួនបានឃុបឃិតគ្នាប្រព្រឹត្តនៅទង្វើមិនប្រក្រតីផង។


ហើយបច្ចុប្បន្ននេះក្រុមអ្នករត់កង់បីឥណ្ឌា (passapp)និងម៉ូតូឌុបបាននាំគ្នាបង្ហើបប្រាប់រឿងរាវរបស់ពួកគេឲ្យអ្នកសាពត៌មានយើងបានដឹងថាពួកគេរត់កង់បីនិងម៉ូតូនៅច្រកនេះបានគឺដោយសារមានការបង់ប្រាក់ឲ្យទៅមន្ត្រីមួយចំនួន នៅច្រកនេះទើបពួកគេអាច រតឌុបបានត្រូវបង់ ឱ្យជនស៊ីវិលម្នាក់ដើរយកលុយថ្លៃបង់ខែពីកង់បី ដោយក្នុងមួយខែតម្រូវឲ្យបង់ប្រាក់ចំនួន ២០០០បាត (ពីពាន់បាត) រីឯម៉ូតូឌុបមួយគ្រឿងប្រភេទ វី អាយភី(VIP)ត្រូវបង់ ២០០០បាត (ពីពាន់បាត) ក្នុងមួយខែ។
ហើយប្រភពក៏បានបន្តឲ្យដឹងទៀតថាមានក្រុមអ្នករកស៊ីរញ៉េរញ៉ៃជាងគេគឺដេញសួររឿងធ្វើប័ណ្ណឆ្លងដែននិងដាក់ម៉ាស៊ីនគុបពីនៅជាប់នឹងផ្លូវដែកបង្កភាពរញ៉េរញ៉ៃខ្លាំងណាស់ដែរ។


រឿងកើតឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត សង្ស័យ មានការបើកភ្លើងខៀវពីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយទើបមានភាពរញេរញ៉ៃរបៀបនេះកើតឡើងបាន។ហើយក្រុមអ្នករកស៊ីមួយក្រុមទៀតករញ៉េរញ៉ៃខ្លាំងណាស់ដែរដេញសួររឿងធ្វើប័ណ្ណឆ្លងដែនស្ទើគ្រុបមនុស្សទៅហើយ។សុំបញ្ចាក់ផងដែរថានេះហើយដែលមហាជនដាក់ការសង្ស័យទៅលើប៉ូលិសថាមិនធ្វើការហាមឃាត់ទុកគ្រាន់បង្អួតភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀតនោះគឺប្រមូលប្រាក់ចែកគ្នាធ្វើមានបានរៀងៗខ្លួន។

ពាក់ព័ន្ធករណីចុះផ្សាយខាងលើអង្គភាពសារព័ត៌ មានយើងខ្ញុំមិនអាចធ្វើការទំនាក់ទំនងសុំការបកស្រាយបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទ ។
ក្នុងការចុះផ្សាយរបស់អង្គភាពសារព័ត៌មានបញ្ចសីលានិង គេហទំព័រ ភី ស៊ីអេស(pcs )យើងខ្ញុំរង់ចាំធ្វើការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការឬទំនាក់ទំនងទូរសព្វ.012470588/0716569555៕

By pcs

Leave a Reply

Your email address will not be published.

You missed