ភ្នំពេញ៖ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខកងកម្លាំងនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន ០២នាក់ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ខេត្តតាកែវ ដូចមានរាយនាមខាងក្រោម៖
១-លោកអ.ឯក កៅ សារឿន ស្នាក់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
២-លោកអ.ឯក សាក់ សម្បត្តិ ស្នាក់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងនោះ បាននាំមកជូននូវ ថវិកា ភេសជ្ជៈ និងអង្ករ ក្នុងម្នាក់ៗ ទទួលបាន៖
១-ថវិកា ចំនួន ១,៥០០,០០០រៀល
២-ទឹកសុទ្ធ ០២កេស
៣-ទឹកក្រូច ០២កេស
៤-អង្ករ ០១បេ(៥០គីឡូក្រាម)
៥-គ្រឿងទេសមួយចំនួន។
ស្ថានភាពជាក់ស្តែង មន្រ្តីនគរបាលទាំង ០២រូប មាន
សភាពធ្ងន់ធ្ងរ៕