ខេត្តសៀមរាប ៖ ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃទី១នៃព្រឹត្តិការណ៍សម្រាក ខេត្តសៀមរាប ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានទេសចរជាតិជាច្រើនបានចូលមកទស្សនាប្រាសាទអង្គរវត្ត។

វត្តមានដ៏ច្រើននេះ ជាលើកដំបូងក្រោយភាពស្ងប់ស្ងាត់មួយរយៈដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបួងសួងនេះ ដើម្បីសុំសេចក្តីសុខចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិ សេសការធ្វើដំណើរកំសាន្តប្រកបដោយសុខ សុវត្ថិភាពក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពផងដែរ ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed