ខេត្តព្រះសីហនុ៖លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុនាព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ បាន ដឹកនាំមន្ត្រីរាជការក្រោមឱវាទរៀបចំពិធីអភិសេកព្រះបដិមា ព្រះឧមា-មហេសូរ នៅរង្វង់មូល ព្រះ ឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បដិមាព្រះឧមា-មហេសូរ ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥០ម៉ែត្រ និងមានកម្ពស់សរុប ១៥,១៥០ម៉ែត្រ ជាសមិទ្ធផល ស្នាដៃកូនខ្មែរ ដែលបានផ្តូចផ្តើមកសាងឡើងពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *