ព្រះសីហនុ៖នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្នា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃនប់ បានរួមដំណើរជាមួយឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ គណៈកម្មាធិការបក្សមូលដ្ឋានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការបក្សមូលដ្ឋាន សរុបចំនួន ១,២៦៤នាក់ ក្នុងនោះរួមមានស្រី ចំនួន ១១៤នាក់ នៅមជ្ឈមណ្ឌល ពិភពមង្គល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ផ្ដាំផ្ញើ
ដល់សមាជិកសមាជិកាថាប្រទេសកម្ពុជាយើងរហូតមកដល់សព្វថ្ងៃគ្រប់វិស័យដែលបានស្ថាបនាឡើងហើយនឹងរីកចម្រើនលើគ្រប់វិស័យវិស័យវត្តអារាមសាលារៀនផ្លូវថ្នល់ស្ពានអាកាសសុទ្ធតែជាស្នាដៃគណបក្សប្រជាជន ៕