(សៀមរាប)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យបាញ់បោះសេរី គឺលោក ស៊ឹង ប៊ុណ្ណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញ នៅវេលាម៉ោង២២:១៦នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរអ្នកជំនួញនៅភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់ ដោយប្រើអាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងប្រពន្ធ។

លោក ស៊ឹង ប៊ុណ្ណា ធ្លាប់ប្រធានក្រុមហ៊ុនអចលនទ្រព្យ ហើយធ្លាប់ជាប់ពន្ធនាគារនៅខែមិថុនា ឆ្នាំ២០១៦ ទាក់ទិននឹងការចោទប្រកាន់ថា លោកបានចេញសែកមានទឹកប្រាក់៤០០.០០០ដុល្លារទៅពាណិជ្ជករ កែវ ហ៊ុន និងភរិយារបស់លោក ហ៊ុន ឈ្មោះ សុក ទុង ដោយគ្មានទឹកប្រាក់ក្នុងគណនីធនាគារ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed