ប្រទេសថៃ÷ថ្ងៃទី១១ ខែ មករា ឆ្នាំ២០២២)៖សមត្ថកិច្ចនៅបន្ទាត់ព្រំដែនកម្ពុជា ថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរនៅតែឆ្លងដែនខុសច្បាប់បើទោះអាជ្ញាធរថៃរិតបន្តឹង តាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ជម្ងឺបំប្លែងថ្មី(អូមីក្រុង)យ៉ាងណាក៏ដោយ។នេះតាមសេក្ដីរាយការពី កាលពីថ្ងៃទី១០ខែមករា២០២២នេះ
សមត្ថកិច្ចទាហានកងរយទី១២ បានចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងបានប្រទះឃើញមនុស្ស១ក្រុមគួរឲ្យសង្ស័យ ធ្វើដំណើរតាមច្រករបៀង សំដៅចូលមកក្នុងទឹកដីថៃ ត្រង់បរិវេណភូមិ ណូន ផាត់ថះនា ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ។សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចថៃសួរនាំពលរដ្ឋខ្មែរទាំងអស់នេះ បានឲ្យដឹងថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា លួចឆ្លងចូលមក ដើម្បីទៅធ្វើការខាងសំណង់ ក្នុងខេត្តឈុន បុរី ដោយថៅកែជនជាតិថៃជាអ្នកចំណាយលុយចំនួន៦ពាន់៥០០បាតក្នុងការធ្វើដំណើរ រួចកាត់កងគ្នានៅពេលធ្វើការ ។សមត្ថកិច្ចថៃចាប់ឃុំអ្នកទាំងនោះ និងអនុវត្តតាមវិធានរបស់សុខាភិបាល រួចក៏បញ្ជូនទៅឲ្យសមត្ថកិច្ចនគបាលស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត៕
