បន្ទាយមានជ័យ៖ លំនៅស្ថានប្រមាណជាង១០ខ្នង បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ លាយឡំ និងខ្យល់កន្រ្តាក់ នៅស្រុកចំនួន២នៃខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រសៀល វេលាម៉ោង ១៥:៣០នាទី មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្តាក់បានបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ រួមមាន ១- ឃុំណាំតៅ ស្រុកភ្នំស្រុក មានករណីខ្យល់កន្ត្រាក់មួយកើតឡើង បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ភូមិ ដូចជាភូមិក្នាំង អស់ចំនួន ០៧ខ្នង រោងគោ ០១ខ្នង, ភូមិណាំតៅ អស់ចំនួន ០២ខ្នង, ភូមិសំរោង អស់ចំនួន ០១ខ្នង
, ២- ឃុំឫស្សីក្រោក ស្រុកមង្គលបូរី, ភូមិឫស្សីក្រោក ប៉ះពាល់ផ្ទះ ០១ខ្នង បើងស័ង្កសីចំនួន ១០សន្លឹកនិង៣- ភូមិសំរោង ប៉ះពាល់ផ្ទះ ០៣ខ្នង បើងដំបូលស័ង្កសីចំនួន ៤៣សន្លឹក៕



