(បាងកក)៖ មន្ត្រីម្នាក់បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសថៃគ្រោងនឹងលុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ដែលមកកម្សាន្តនៅទីក្រុងបាងកក ព្រមទាំងគោលដៅទេសចរណ៍សំខាន់ៗទៀតរបស់ខ្លួនចាប់ពីខែតុលាខាងមុខនេះ ដើម្បីស្តារឧស្សាហកម្មដ៏ធំរបស់ខ្លួន ដែលរងការវាយប្រហារដោយជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Traisulee Traisoranakul បានថ្លែងថា វិធានការថ្មីនេះមានន័យថានឹងបន្ធូរបន្ថយវិធានការរឹតត្បិត នៅក្នុងតំបន់ក្តៅដូចជាខេត្ត Pattaya, Vang Nga, កោះ Samui, Krabi និងរាជធានីបាងកក ដោយគូសបញ្ជាក់ថា ភ្ញៀវទេសចរដែលមានការបញ្ជាក់ នៃការទទួលបានការចាក់វ៉ាក់សាំងរួចរាល់ នឹងត្រូវទទួលស្វាគមន៍ចាប់ពីថ្ងៃទី១ ខែតុលាតទៅ។

គួរបញ្ជាក់ថា មួយឆ្នាំកន្លងផុតទៅហើយ ដែលប្រទេសថៃបានរឹតបន្តឹងនីតិវិធីទិដ្ឋាកា និងតម្រូវឲ្យអ្នកទេសចរ ក៏ដូចជាប្រជាជនថៃខ្លួនឯង ដែលវិលត្រឡប់ចូលប្រទេសវិញ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមទីតាំងនានាដែលរដ្ឋាភិបាលបានយល់ព្រម៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed