ដោយគេហទំព័រ PCS ទំនាក់ទំនងការផ្សាយ

០៧១៦៥៦៩៥៥៥/០១២៤៧០៥៨៨

គួរបញ្ជាក់ថានៅប៉ុន្មានថ្ងៃបន្ទាប់ពី លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលចរាចរណ៍រឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដែលមានលោកវរសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបន្តសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអធិការដ្ឋានក្រុង-ស្រុក បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក យកចិត្តទុកដាក់លើបញ្ហាសុខសុវត្ថិភាពប្រជាពលរដ្ឋលើដងផ្លូវ និងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមវិថី ឬដងផ្លូវសំខាន់ៗ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប នោះក៏មានមតិរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ពីការ ដាក់កន្លែងត្រួតពិនិត្យក្នុងផ្លូវឧទ្យានជាតិអង្គរផងដែរ ដោយ ពួកលោកសំណូមពរ អោយលោកស្នងការ មេត្តា ដក កន្លែងអនុវត្តច្បាប់ចរាចរណ៍ ក្នុងផ្លូវឧទ្យានជាតិអង្គរ ព្រោះមើលទៅមិនសម ព្រោះជាកន្លែងវប្បធម៌ កម្សាន្ត និងជាពិសេសធ្វើអោយអារម្មណ៍តានតឹង ចំពោះភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅឧទ្យានមួយនេះ
ជាចុងក្រោយប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសជាតិ និងអន្តរជាតិ សូមអរគុណ ចំពោះការអនុវត្តច្បាប់ចរាចរណ៍ និងការពារសុវត្ថភាពដល់ពួកគាត់ ។
សូមចូលរួមអនុវត្តច្បាប់ ចរាចរណ៍ទាំងអស់គ្នា ហើយសូមកុំភ្េច៣កុំការពារទាំងអស់គ្នាផង….៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed