ចេញផ្សាយ .ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០
ដោយ : អង្គភាព សារព័ត៌មាន បញ្ចសីលា
ទូរស័ព្ទលេខ : 012 470588 !!
(ដោយ :លោក ប៊ុនធឿន)-!!

ខេត្តបន្ទាយមានជ័យ : តាមរបាយការណ៍របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នក យកព័ត៌មាន ឲ្យដឹងថា : ផលប៉ះផលដោយ ទឹកជំនន់ទឹកភ្លៀង និង ទឹកបុកមកពីស្រុកថៃចូលមក ស្រុកថ្មពួក គិត ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០នេះ មានឃុំ ចំនួន ៦,រងគ្រោះដោយទឹកជំនន់ ក្នុងនោះមានឃុំ ថ្មពួក គោករមៀត បន្ទាយឆ្មារ គំរូ គោកកឋិន ឃុំភូមិថ្មី ប្រជាពលរដ្ឋរងគ្រោះ ដោយលិចផ្ទះ មានចំនួន (៤.២៣៦.គ្រួសារ ) មនុស្សរាយ មាន ចំនួន១១.៧៥៦ នាក់ ស្រី៦.០៤៩នាក់ ខូចស្រូវ ៥.២២៩ហិចតា ដំឡូង ៧.៥០២ហិចតា ដំណាំរួមផ្សំ ២១ ហិចតា, សាសារៀន២៦ កន្លែង វត្ត៨ វត្ត ទឹកហូរកាត់ផ្លូវ ១១៣.កន្លែង មានប្រវែង ៧១.៧៦២ ដាច់ទំប់ និង អាង ៥កន្លែង មានប្រវែង ១.៣៧៣ម៉ែត្រ បាត់មនុស្ស ម្នាក់ ប្រុស។

តាមការអាង របស់ ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាក្រុម ការងារថ្នាក់ខេត្ត ចុះជួយស្រុកថ្មពួក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា : ចាប់ពីថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២០ នេះពី ច្រកតំបន់ព្រំដែនបឹងត្រគួន ឃុំគោក រមៀត ស្រុកថ្មពួក ផ្លូវជាតិលេខ ៥៨ និង ផ្លូវខេត្ត លេខ ២៥៦៣ ភ្ជាប់ទៅច្រក ព្រំដែនតំបន់ បឹងត្រគួន តាប្រាយ៉ា របសថៃត្រូវជំនន់ទឹកភ្លៀង ហូរកាត់ ប្រវែងជាង ៤០ម៉ែត្រ កាលពីរសៀលថ្ងៃទី១៧ខែតុលា ប៉ុន្តែមកទល់ព្រឹកថ្ងៃទី១៨ ខែតុលា ជំនន់ទឹកភ្លៀងហើយ២ ថ្ងៃបន្ទាប់ ក៏បាន ស្រកវិញដែរ។

ច្រកតំបន់របៀង ជាច្រើនទៀត នៅបណ្តោ យព្រំដែនកម្ជុជា ថៃ ប្រវែងជាង ១៥៤, ៥គីឡូ ម៉ែត្រ ច្រកខ្លះក៏លិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀងនេះ តែចំណុចខ្លះបានស្រកវិញផងដែរ ។
ក្នុងនោះ រដ្ឋបាល ខេត្តបន្ទាយមានជ័យ រដ្ឋបាល ស្រុកថ្មពួក កម្លាំង កងរាជអាវុធហត្ថជាច្រើននាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យដឹកនាំកំលាំងនគរបាល ជាច្រើននាក់បានចុះ ទៅដល់ មូលដ្ឋានស្រុកថ្មពួក កងកម្លាំងពាក់ ព័ន្ធ ធ្វើការពិនិត្យតាមដានពី ស្ថានភាពទឹកយ៉ាង យកចិត្តទុកដាក់ ដែលអាចជន់លិចលង់ លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណះ ជួយសង្រ្គោះ ឲ្យបានទាន់ពេល នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មរពួក នេះផងដែរ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed