ខេត្តបាត់ដំបង នៅស្រុកភ្នំព្រឹកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពួកគាត់បានប្រទះឃើញអាវុធជាង ៣០ដើម នៅចំណុចចម្ការរមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពបន្តថា បន្ទាប់ពីបានឃើញអាវុធប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅ ពិនិត្យមើល
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌ មុននេះបន្តិច ថា តាមសេចក្តីរាយការណ៍ របស់ ប្រជា ពលរដ្ឋ សមត្ថកិច្ចបាន ទៅ រកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទអាកាស្វ័យ ៣០ដើមនិងអាវុធអឹម79ចំនួនបីដើមរួមទាំងបង់ចំនួន៤០បង់។
យុទ្ធភណ្ឌទាំងអស់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ហើយកំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការស្រាវជ្រាវប្រភពអាវុធ៕
