ខេត្តបន្ទាយមានជ័យ : អីក៏អកុសលម្លេះប្តីប្រពន្ធកំពុងជិៈម៉ូតូសុខៗស្រាប់តែ ត្រូវរថយន្តកាម៉ារីបុកពីក្រោយស្លាប់ទាំង២នាក់នៅនឹងកន្លែងយ៉ាងអាណោចអាធម្មនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៦-៣៧៧ ស្ថិតនៅ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ បានឲ្យដឹងថា.ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ តុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំជាប្តី អ្នករួមដំណើរជាប្រពន្ធ ឈ្មោះម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។
លោកនាយរងការិយាល័យ បានបញ្ជាក់បន្តថានៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1V. 4443 លុះបើកដល់ចំណុចកើតហេតុស្រាប់តែរថយន្តមកបុកពីក្រោយពេញទំហឹង ម៉ាកតូយូតាកាម៉ារី ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ1995ពាក់ស្លាកលេខ ភ្នំពេញ.2E 2717 បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅនឹងកន្លែង ។
ចំណែកអ្នកបើកថយន្តក្រោយពីកើតហេតុហើយរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
លោកវរសេនីយ៍ទោសួន នីប៉ូបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា មូលហេតុមកពីអ្នកបើករថយន្តក្នុងល្បឿនលឿនពេក។
វត្ថុតាងម៉ូតូនិងរថយន្តយនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយចំពោះមុខច្បាប់ ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រណៃណី ក្រោយពេលនគរបាលជំនាញពិនិត្យរួច ៕