ខេត្តព្រះវិហារ ÷មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ក្នុងការ​បង្ក្រាប​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ពីព្រោះ​លោកពិន ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ និង​លោកនួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និងលោកម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងនោះឡើយ។
ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ មួយចំនួន​បាន​ឲ្យ​ដឹងថា÷ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ​គិតតែ​ពី​រឿង​ផលប្រយោជន៍លុយពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​បណ្ដាល​ស្រុកទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក នួន សុខុម នាយរដ្ឋបាល​ព្រៃឈើ​ ខេត្តព្រះវិហារ ។
ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ទៀត ថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ ឈើពីតំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេព ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់ចូលហោប៉ៅ។
ដូច្នេះហើយ​ទើបលោកស្រី អុិន ស្រីម៉ៅ អាចដឹកជញ្ជូនឈើពីតំបន់អភិរក្សគូលែន ព្រហ្មទេព ឆ្លងកាត់ជាច្រើនស្រុក ទើបមកដល់
ភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដែលមានទីតាំងដេប៉ូច្រកចេញតែមួយ រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏ដូចជា​លោកពិន ទ្រីដាប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និងលោកម៉ែន សុជាតិ មន្ទីរបរិស្ថានព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាង​ពេញបន្ទុក​ ។ ទី១.ឈ្មោះរស់ សុធី អ្នកពាក់ពាន់ក្នុងការងារនឹង ហេីយមានតួនាទីជាប៉ូលីស ទៀតផង
ទី២.ឈ្មោះខឹត សុធារ៉ា មានការពាក់ពាន់ក្នុងការងារនឹងដែរ ហេីយមានតួនាទីជាអភិបាលរងក្រុងព្រះវិហារ ។តាម​ការកត់សម្គាល់រ​បស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា÷ ការដែល​ឈ្មួញ​ឈ្មោះលោកស្រី អ៊ិន ស្រីម៉ៅ អាចបិទព័ត៌មាន ដោយសារលោកស្រីទំនាក់ទំនងបុគ្គលិកទូរទស្សន៍ហង្សមាសម្នាក់
ប្រចាំការក្នុងខេត្ត
ជាអ្នលចែកប្រេងសាំង រាល់អ្នកសារព័ត៌មានណា ចុះទៅដល់ទីតាំងដេប៉ូឈើ ដើម្បីបិទមាត់ បិទ ក ទើបអាច​បន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេព ខេត្តព្រះវិហារ យ៉ាង​គឃ្លើន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅខេត្តព្រវិហារ។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា÷ ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅខេត្តព្រះវិហារ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ អុិន ស្រីម៉ៅ និងបក្សពួក បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោកនួន សុខុម នាយខណ្ឌរដ្ឋបាលខេត្តព្រះវិហារ ជាកូនចៅ អោយដេប៉ូឈើឈ្មោះអិន ស្រីម៉ៅ ចេញតាមអំពើចិត្តផងដែរ​។
ដូច្នេះ​លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ នោះទេ​៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *