បុរស២នាក់ព្រោះតែផឹកសីុខ្លែមសំដីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមម្នាក់ ទៀតទៅដេកគុក
រឿនេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២០នៅត្រង់ចំណុចអូរកងរ៉ក់ស្ថិតនៅខាងលិចឈៀងខាងត្បូងមានចម្ងាយ៤០០០ម៉ែត្រពីថ្មី ឃុំស្វាយចេក ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ ឈី ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកជនសង្ស័យនេះមានឈ្មោះ ភីចម ភេទ ប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យដូច គ្នា។

លោកវរសេនីយ៍ឯក ជាស្លូញបានបញ្ជាក់ឲ្យដឹងបន្តថា : មុនពេលកើតហេតុនោះជនសង្ស័យនិងជនរងគ្រោះ ទាំង២នាក់ ជាអ្នកស៊ីឈ្នួលដេកចាំចម្ការដំឡូងមី នៅចំណុចកើតហេតុអូរកងរ៉ក់ ក្នុងឃុំស្វាយចេក ឲ្យឈ្មោះ សុខ ចាន់វុទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យដល់ ម៉ោងជិត១០នោះ បាន ចាប់ផ្តើមផឹកស្រាថ្នាំជាមួយគ្នា នៅនឹងខ្ទមចម្ការ ពេលស្រវឹងរៀងៗខ្លួន ក៏មានទាស់ពាក្យសំដី ឈានដល់កើតមានអំពើហឹង្សាជនសង្ស័យបានទាញយកចប់កាប់ជំរះស្មៅ វាយទៅលើជនរងគ្រោះត្រូវក្បាលជាច្រើនកន្លែង បណ្តាលឲ្យដេកស្លាប់នៅក្នុងថ្លុឈាមក្រោយពីធ្វើសកម្មភាពរួចរត់គេចបាត់លុះព្រឹកឡើង មានប្រជាពលរដ្ឋ ទៅចម្ការក្បែរនោះប្រទះឃើញសពដេកស្លាប់ក៏រាយការណ៍មកសមត្ថកិច្ច ចុះទៅពិនិត្យហើយកម្លាំងកងរា ជអាវុធហត្ថមូលដ្ឋាន ស្រុកស្វាយចេក បានធ្វើការឃាត់ ឈ្មោះ ភី ចម ដើម្បីសួរនាំ ។
ជនសង្ស័យ កងរាជអាវុធហត្ថមូលដ្ឋានស្រុកស្វាយចេក កំពុងកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ ការបន្តតាមនិតិវិធីច្បាប់ចំណែកសពជនរង គ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយលោកស្រីជាងសុខាក់ទូរស័ព្ទលេខ.០១២៤៧០៥៨៨

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed