ក្រចេះ៖ ថ្ងៃចន្ទ ៦ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២
បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកសត្វគោ)។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នៅវេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ចំណុចបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោពីក្រោយពេញទំហឹង ដែលម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខបើករបរដោយឈ្មោះ រ៉ី អាម៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed