ភ្នំពេញ៖ បុរសវ័យ២៨ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនខណៈដែលជនសង្ស័យរូបនោះបានក្លែងខ្លួនជាព្រះសង្ឃដើររៃអង្គាសបច្ច័យពីប្រជាពលរដ្ឋ។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទី នៅត្រង់ចំណុចផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ ស្រេង ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រះសង្ឃ ទីលំនៅមិនពិតប្រាកដ ។ ចំណែកវត្ថុតាងដកហូតបានរួមមាន សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនដែលនៅជាប់ខ្លួន ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា៖ នៅវេលាកើតហេតុខាងលើកម្លាំងធម្មការនៃសាលាខណ្ឌដង្កោ មានការសង្ស័យលើព្រះសង្ឃមួយអង្គ ដែលបានដើររៃអង្គាស នៅត្រង់ចំណុចផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានហៅមកធ្វើការសាកសួរ និងឲ្យកម្លាំងប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ យកមកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល វិជ្ជមាន ។

បន្ទាប់មកដោយមានការសម្របសម្រួលពីលោក ម៉ុត តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្ដង ៕

By pcs

Leave a Reply

Your email address will not be published.

You missed