ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខក្រុមជនប្រដាប់អាវុធជាជនជាតិវៀតណាម ចំនួន៦នាក់ ដែលតែងតែធ្វើសកម្មភាព អុកឡុក បង្កអសន្តិសុខ នៅខេត្តមាត់ សមុទ្រជាតំបន់ទេសចរណ៍មួយនេះ ហើយក្រុមនេះដែលបានផ្ទះអាវុធបណ្តាលឲ្យរងរបួសដល់សមត្ថកិច្ចម្នាក់ ខណៈពេលចុះបង្ក្រាប ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា កម្លាំងសហការបានបន្តការស៊ើបអង្កេត និង ស្រាវជ្រាវ ដល់ឬសគល់រហូតឈានដល៎ការបង្ក្រាបជាក់ស្តែងដូចជា ៖
ករណីទី១-នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ មានករណី ជនជាតិវៀតណាម ៣នាក់ (ស្រីម្នាក់) អាវុធខ្លី១ ដើម ត្រូវបានបង្ក្រាប ដែលក្នុងនោះ មន្ត្រីនគរបាលយើងម្នាក់បានរងរបួស (ក្រុមនេះត្រូវបានបញ្ជូនទៅតុលាការហើយ) ។ ករណីទី២-ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចយើងសហការ ស្រាវជ្រាវបង្ក្រាបបន្តបន្ទាប់ ៖
.ឃាត់ជនសង្ស័យចំនួន៦ នាក់ ដែលស្ថិតនៅទីតាំងផ្សេងៗគ្នា
.ដកហូតអាវុធខ្លីចំនួន៩ដើម វែង២ដើម (ថ្មីស្វាយប្រវត្តិ)
.ដក់ហូតអាវុធ បាញ់គ្រាប់ជ័រ បាញ់គ្រាប់ឃ្លីដែក គឺប្រភេទខ្លី ចំនួន២៨ដើម និងវែង៣ដើម ។
សូមបញ្ជាក់ថា (អាវុធប្រភេទបាញ់គ្រប់ឃ្លីដែក អាចបណ្ដាលឲ្យរបួសឬស្លាប់បាន) ។
.ប្រដាប់កែឆ្នៃ គ្រាប់ជ័រ និងគ្រាប់ពិត១គ្រឿង
.ឧបករណ៍កែឆ្នៃ និង ប្រដាប់ជួសជុលអវុធ១គ្រឿង ។
.គ្រាប់គ្រប់ប្រភេទមួយចំនួនធំ
.បំពុងខ្ទប់សម្លេងចំនួន១៩ និង សម្ភារៈ កែឆ្នៃ អាវុធមួយចំនួនទៀត ។
ក្រោយបង្ហាញមុខជនសង្ស័យទាំង៦ នាក់ រួមទាំងវត្ថុតាង និង សម្ភារៈដូចរៀបរាប់ខាងលើ ត្រូវបានចាត់បញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុតាមនីតិវិធី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នេះ ៕

By pcs

Leave a Reply

Your email address will not be published.