(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី ឈឿន និមល នាយរងការិយាល័យទី៥ កងទ័ពជើងគោក ទទួលបន្ទុកការងារនារី រួមដំណើរជាមួយលោកជំទាវ វ៉ាន់ លុយ ដែលជាសប្បុរសជននិងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខឯកឧត្តម ជា សារ៉ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ។

នៅក្នុងឱកាសចុះសួរសុខទុក្ខ ក្នុងនាមតំណាងឲ្យប្រតិភូ លោកជំទាវ វ៉ាន់ លុយ បានលើកពីគុណបំណាច់ដែលឯកឧត្តមជាសារ៉នបានលះបង់ក្នុងការស្វែងរកសន្តិភាពនិងការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិនាពេលកន្លងមក។ លោកជំទាវ បានជូនពរដល់ឯកឧត្តម ជា សារ៉ន និងជំទាវព្រមទាំងក្រុមគ្រួសារ សូមទទួលបានសេចក្តីសុខ សុខភាពល្អ និងកម្លាំងមាំមួន ប្រាជ្ញាឈ្លៀសវៃ និងជូនពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ៕

By pcs

Leave a Reply

Your email address will not be published.

You missed