(បន្ទាយមានជ័យ) ថ្ងៃសៅរ៍ ៦ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចតេជោ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ និងមន្រ្តីកងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យស្ថានភាពទឹកអូរព្រំដែនកម្ពុជា-ថៃ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃកន្លងមកធ្វើឲ្យទឹកអូរព្រំដែនកើនឡើងគួរឱ្យព្រួយបារម្ភ ហើយបានជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះរដ្ឋបាលក្រុងប៉ោយប៉ែតបានចាត់ក្រុមការងាររៀបចំទីទួលសុវត្ថិភាព និងត្រៀមស្បៀងបំរុងបណ្តោះអាសន្នដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋរួចហើយផងដែរ៕

By pcs

Leave a Reply

Your email address will not be published.

You missed