ខេត្តបន្ទាយមានជ័យ
នគរបាលម្នាក់ បាញ់អ្នកស៊ីឈ្នួលឃ្វាតក្របី ឲ្យរបួសធ្ងន់ ដោយគ្រាន់តែ​ក្របី​ចូល​ស៊ី​ស្មៅ ក្នុង​ដី​របស់ខ្លួន
មន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ បាន​បាញ់​អ្នក​ស៊ីឈ្នួលឃ្វាល​ក្របី ឲ្យ​របួសធ្ងន់ ដោយគ្រាន់តែ​ក្របី​ចូល​ស៊ី​ស្មៅ ក្នុង​ដី​របស់ខ្លួន នៅចំណុច​ដី​ចាក់ ស្ថិតនៅ​ភូភូមិអូបីជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលា​ម៉ោង ០១​និង​៣៥​នាទី រសៀល ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២២ ។
​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់ និង​អធិការដ្ឋាន ស្រុក​អូរជ្រៅ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា នេះ​ថាៈ ជនរង​គ្រោះ មានឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ថ្នល​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរសុី​ឈ្នួល​ឃ្វាលក្របីអោយគេ ។​

ប្រភព​បាន​បញ្ជាក់ថា រីឯ​ជជនសង្ស័មានឈ្មោះ វរសេនីយ៍ទោ រ៉ា ទឹម​ច័ន្ទ​ពិសី អាយុ៤២ឆ្នាំ ភេទ​ប្រុស តួនាទី នាយរង​ការិយាល័យ កិច្ចការ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃមក​ស្នាក់នៅប​ណ្តាះ​អាសន្ន នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​
លោក​វរសេនីយ៍ អ៊ឹម សុភា​រៈ អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ប្រាប់​ឲ្យដឹង​ថា មុនពេល​កើតហេតុ សត្វ​ក្របី​របស់​ជនរងគ្រោះ បាន​ចូល សុី​ស្មៅក្នុង​ដី​របស់​ជនសង្ស័យ ​ ។​

ហើយលោក​បាន​បន្តថា មិនដឹង​ជា​ខឹងច្រឡោត រឿងអ្វីនោះទេឬ​ទឹក​ចិត្តឃោរឃៅ​ ទើប​ជនសង្ស័យ បាន​យក​កាំភ្លើង ម៉ាក​វាំង​ដឺ​ឡុង (​ប្រភេទ​កាំភ្លើង​បាញ់​សត្វ​ បាញ់​ជនរងគ្រោះ ចំនួន ១​គ្រាប់ បណ្តាល​ឲ្យ​ត្រូវចំកំភួនជើងខាងឆ្វេង រងរបួស​ធ្ងន់នៅ​កន្លែងកើតហេតុ​។
ចំណែក ដី និង​វាលស្មៅ ជាប់​ព្រំដែន​កម្ពុជា ថៃ ដែល​ជនសង្ស័យ​ទើប​ទិញ​នោះ ក៏​ពុំមាន​របងឬក៍ដាក់ស្លាកហាមឃាត់ដែរ ហើយ​ស្មៅ​នោះ ក៏​ជា​ស្មៅ​ដុះ​ឯង គ្មាន​នរណា ដាំ​ឡើយ ​។​
សមត្ថកិច្ច បាន​បន្តថា; ជនសង្ស័យ​ដៃដល់ បាញ់​រួច ឃើញ​ជនរងគ្រោះ រងរបួស​ដួល ដេក​លើដី ក៏បាន​រត់គេចខ្លួន​បាត់​ទៅ ​។​
​ភ្លាមៗ​នោះ អ្នកជិតខាង និង​សមត្ថកិច្ច បាន​នាំ​ជនរងគ្រោះ យកទៅ​សង្គ្រោះ​ព្យាបាល នៅ​មណ្ឌល​សុខភាព អូរ​បី​ជាន់ មុននឹង​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ។​
ករណីនេះ កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្- ស្រុក និង ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ បាន​នឹង​កំពុង ស្រាវជ្រាវ តាមរក​ចាប់​ខ្លួនជនសង្ស័យ ដើដើម្បចាត់ការ តាម​នីតិវិធី​ច្បាប់ ​៕

By pcs

Leave a Reply

Your email address will not be published.

You missed