ខេត្តកែប៖ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យឈ្មោះ សៅ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន មិនបានសម្រេច ទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់។

ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៨,០៦,២០២២ នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលជនសង្ស័យខាងលើធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឌុក ទិញ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីសាលាខេត្ត រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវក្បាលពីក្រោយចំនួន១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់៕

By pcs

Leave a Reply

Your email address will not be published.