ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះនៅវេលាម៉ោង ១៦នឹង៤០នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥។
(កម្លាំងបុស្តិ៍ស្ពានម៉ាឡៃចំនួន ០៣នាក់ដឹកនាំដោយ)

លោករវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ ដឹកនាំកម្លាំងសហការជាមួយកន្លងយោធា បានទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ (ស្រី០៨នាក់) ត្រង់ចំនុចស្ថិតនៅក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឲ្យដឹងថាពលករបម្រុងលួចឆ្លងដែនខុសច្បាប់ខាងលើមានទីលំនៅក្នុងខេត្តខេត្តសៀរាប ។
បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការនគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។នគរបាលការពារព្រំដែនគោកបានបន្តឲ្យដឹងទៀតថាប្រជាពលរដ្ឋវិលត្រឡប់ប្រទេសថៃ (០១លើក)
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះនៅវេលាម៉ោង ១៦នឹង៣០នាទី ប្រជាពលរដ្ឋចំនួន ២៣នាក់ (ស្រី០៩នាក់ កុមារ០៣នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងសល់) ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៦គឺ៖
១.កំពង់ស្ពឺ ០២នាក់
២.សៀមរាប ០២នាក់
៣.បាត់ដំបង ០៧នាក់
៤.បន្ទាយមានជ័យ ០៩នាក់
៥.កំពត ០១នាក់
៦.ព្រៃវែង ០២នាក់
បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំង​ប៉ុស្តិ៍​សង្កែ័ចំនួន ០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងកងពល៥១ បាន​ប្រគល់ពួកគាត់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូីដ-១៩ ។

By pcs

Leave a Reply

Your email address will not be published.

You missed