បន្ទាយមានជ័យ:អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមាន កិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ និង សមត្ថកិច្ចថៃតាមព្រំដែន ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការអនុត្តន៍ការងារប្រចាំថ្ងៃ។

នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនតូច៨០៧ បានចាត់តាំងលោក
លោកអនុសេនីយ៍ទោ ប៊ុន គឹមហេង នាយរងប៉ុស្តិ៍បឹងត្រកួន ដឹកនាំកម្លាំងចំនួន ០៣នាក់ សហការជាមួយ កម្លាំងយោធា(វរ:១)ចំនួន ០៤ នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ហេង វ៉ា មេបញ្ជាការ(គ២)បានជួបពិភាក្សាការងារ ជាមួយ ទាហានឈុតខ្មៅថៃ ចំនួន១០នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ប្រាក់យ៉ុង ប៊ុងសាក់គុណ មេបញ្ជាការកងរយ1201 នៅចំណុចប៉ុស្តិ៍លេខ០៣ នៅព្រំដែនខាងថៃប្រជុំរួមគ្នានៅទឹកដីកម្ពុជា ក្នុងឃុំគោលរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជំនួបពិភាក្សាគ្នានេះ ភាគីកម្ពុជា-ថៃ បានផ្តោតសំខាន់លើ៣ចំនុចគឺ ១-ប្តេជ្ញារួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនតាមព្រំដែន។ ២-ទប់ស្កាត់ ពលរដ្ឋលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ៣-ទប់ស្កាត់បទល្មើសសេដ្ឋកិច្ច និង ទំនិញគេចពន្ធ៕

By pcs

Leave a Reply

Your email address will not be published.