ចេញផ្សាយ ថ្ងៃទី១៤ ខែ មិនា ឆ្នៃ២០២៣
ភ្នំពេញ៖ ធនាគារ វីង ប្រារព្ធខួប១ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួន ជាមួយនឹងការបើកសម្ភោធសាខាថ្មី។

មានរយៈពេល ១ឆ្នាំគត់ បន្ទាប់ពីធនាគារវីងបានដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ហើយថ្ងៃនេះធនាគារវីង ក៏បានបើកសម្ភោធសា ខាថ្មីបន្ថែមទៀតនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ ២០០៤។

កម្មវិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, លោកស្រី ហ៊ុន ម៉ាណា ភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ធនាគារវីង, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

បន្ទាប់ពីសម្ពោធអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាផ្លូវការអស់រយៈពេលមួយឆ្នាំមកនេះ ធនាគារ វីង បាន ឆ្លុះបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនជាដៃគូដ៏គួរឲ្យជឿជាក់ ដែលប្រជាជនកម្ពុជា អាចពឹងពាក់បានក្នុងការការពារប្រាក់សន្សំរបស់ពួកគេប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះធនាគារ វីង ទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៥០០លានដុល្លាអាម៉េរិក និងមានអតិថិជនប្រើប្រាស់អេប Wing Bank ជាង ១លាននាក់។ លើសពីនេះ ធនាគារ វីង ក៏ផ្ដល់ជូនអត្រាការដ៏ល្អមួយនៅក្នុងប្រទេស ព្រមទាំងផ្តល់ជូនកម្ចីតាមប្រព័ន្ធឌីជីថល និងមានដៃគូទូទាត់វិក្កយបត្រជាង ១០.០០០ទីតាំងផងដែរ។

លោក ហាន ប៉េងក្វាង នាយកប្រតិបត្តិ នៃធនាគារវីង បានមានប្រសាសន៍ថា យើងមិនអាចសម្រេចកិច្ចការទាំងអស់នេះបានឡើយ ប្រសិនបើគ្មានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធ។ យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយធនាគារដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលដូចទៅនឹងពាក្យបាវចនារបស់យើង គឺ ធនា គារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា។

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ធនាគារ វីង បានបើកដំណើរការសាខាចំនួន ១១ទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុ ដែលកំពុងតែកើនឡើង។ នៅឆ្នាំ២០២២ ធនាគារ រីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក សាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះស្ថិតនៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។

សម្រាប់ប៉ុន្មានខែដំបូងនៃឆ្នាំ២០២៣នេះ ធនគារ វីង បានបើកសាខាបន្ថែមចំនួន ២បន្ថែម នៅខេត្តបាត់ដំបង និងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។

ធនាគារ វីង សាខាអ័រគីដេ ២០០៤ នឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មធនាគារយ៉ាងពេញលេញដូចជា ប្រាក់បញ្ញើ កម្ចីសម្រាប់អាជីវកម្ម ផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ធនាគារ វីង សុទ្ធសឹងតែមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនក្នុងទីតាំងថ្មីនេះ ទាំងប្រជាជនមូលដ្ឋាន និងជនបរទេស។

ធនាគារ វីង សាខាអ័រគីដេ ២០០៤ មានទីតាំងស្ថិតនៅអាគារអេសហាសអ៊ែរ១ លេខ៣៥ ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាប់នឹងច្រកចូល អ័រគីដេរ៉ូយ៉ាល់ នៅផ្លូវ ២០០៤ផ្ទាល់តែម្ដង។ សាខានេះបើកបម្រើសេវាអតិថិជនថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ហើយមានបំពាក់ដោយទូ ATM ដ៏ទំនើបសម្រាប់ការដកប្រាក់ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ថ្មីៗនេះ ធនាគារៈវីងក៏បានដាក់ដំណើរការសេវាកម្មពិសេសសម្រាប់និយោជក សម្រាប់បើកប្រាក់បៀវត្សរ៍តាមរយៈប្រព័ន្ធ iBanking របស់ធនាគារ Wing ដោយមិនគិតថ្លៃសេវា។ ហើយអាចដកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃតាមរយៈបណ្ដាញនៃភ្នាក់ងារវីងដ៏ធំទូលាយ សាខារបស់ធនាគារវីង ការិយាល័យកណ្ដាលធនាគារវីងង និងម៉ាស៊ីន ATM របស់វីង។ ទាំងនិយោជក និងនិយោជិត ក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយគ្មានវត្ថុបញ្ចាំផងដែរ៕

By pcs

Leave a Reply

Your email address will not be published.