តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩​ខែមករា​នេះ​ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
មនុស្សទាំង៥នាក់ជាប់ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ និងដឹកជញ្ជូនអាវុធខុសច្បាប់​ ។ សមត្ថកិច្ចបានខ្លួនមនុស្សទាំង ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។

មនុស្សទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មនុស្សទាំង៥នាក់ដែលឃាត់ខ្លួន រួមមានៈ
១/ ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង
២/ ឈ្មោះ អុក ប៉ារ៉ាឌី
៣/ ឈ្មោះ ប្រាក់ សង្ហា
៤/ ឈ្មោះ គង់ តារា
៥. ឈ្មោះ កែវ ហួរ (ឃុំខ្លួននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២)។

By pcs

Leave a Reply

Your email address will not be published.