តុលាការកោះហៅលោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ឲ្យចូលបំភ្លឺតាមបណ្ដឹងរបស់ប្រជាពល រដ្ឋ

(កំពង់ស្ពឺ)៖ លោក ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានលោកព្រះរាជអាជ្ញារង អ៊ូ ផាត ចេញដីកាកោះហៅឲ្យចូលឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។

មន្ត្រីស្មៀនឃុំលោក ហ៊ុយ សេង ដែលធ្លាប់ប្រកាសប្រាប់ពលរដ្ឋក្នុងស្រុកភូមិថា ខ្លួនជាអ្នកមានលុយរាប់មិនអស់ ត្រូវបានពលរដ្ឋប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្តិ៍។

សូមជម្រាបជូនថា លោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវរូបនេះ ក៏ធ្លាប់ត្រូវពលរដ្ឋប្ដឹងទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរកាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធករណី ធ្វើរបងបេតុង និងចាក់ដីរំលោភយកដីអូរសាធារណៈ។

ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរជំនាញថ្នាក់លើណា ហ៊ានឲ្យមន្ត្រីស្មៀនដែលមានលុយរាប់មិនអស់រូបនេះ វាយរបងបេតុងនោះចេញនៅឡើយទេ គឺបានត្រឹមតែចុះពិនិត្យ និងធ្វើកំណត់ហេតុជូនថ្នាក់លើថាពិតជាមានការរំលោភយកដីអូរប្រាកដមែន។ ជាមួយគ្នានោះ ក៏ពុំមានឃើញមន្ត្រីថ្នាក់លើណាហ៊ានដាក់ពិន័យរដ្ឋបាលចំពោះលោកសេដ្ឋីស្មៀនរូបនេះឡើយ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed