មេដឹកនាំស្ថិតក្នុងក្រុមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ Asia-Pacific Economic Cooperation ហៅកាត់ថា APEC ដែលមានសមាជិកចំនួន 21 ប្រទេសបានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅរដ្ឋធានីរបស់ប្រទេសថៃ ឬ APEC 2022 Thailand Open, Connect and Balance នៅថ្ងៃសុក្រនេះមានន័យថា៖ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព ជាមួយនឹងបញ្ហាជាច្រើនដែលត្រូវប្រឈមមុខជាមួយគ្នារួមមាន៖ សង្គ្រាមនៅអ៊ុយក្រែន ការប្រជែងអំណាចដ៏

ស្វិតស្វាញនៅអាស៊ី និងវិបត្តិអាហារពិភពលោក កង្វះថាមពល បញ្ហាអតិផរណា និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ មុនពេលកិច្ចប្រជុំនេះចាប់ផ្តើមដែលមានទាំងក្រុមមេដឹកនាំប្រទេស រដ្ឋមន្ត្រីពាណិជ្ជកម្ម ពាណិជ្ជករមកពីប្រទេសទាំងអស់ដែលនឹងត្រូវចូលរួម បានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC ដើម្បីពិភាក្សា និងកែលម្អការផ្តល់ជូនសម្រាប់កិច្ចប្រជុំកំពូល ដោយក្នុងនោះមានរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផងដែរគឺលោក Anthony Blinken ។ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានថ្លែងទៅកាន់គណៈប្រតិភូទថ្នាក់ឧត្តមមន្រ្តីទាំងអស់ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានាបើទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ នៅក្នុងការប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងបរិស្ថានសំខាន់ៗនៅលើពិភពលោក។ ឥទ្ធិពលនៃកិច្ចប្រជុំកំពូល APEC ប្រចាំឆ្នាំឆ្នាំ២០២២គឺបានមកពីការប្រមូលផ្តុំមេដឹកនាំមកប្រទេស-ដែនដីចំនួន 21 ដែលមានសេដ្ឋកិច្ចនៅលើតំបន់ភាគីទាំងពីរនៃមហាសមុទ្រប៉ាស៊ីហ្វិកសម្រាប់ធ្វើការពិភាក្សាជាលក្ខណៈទ្វេភាគីនិងមានកិច្ចព្រមព្រៀងគ្រប់ភាគីថែមទៀតផង។ ក្នុងនោះប្រទេសមកពីទ្វីបអាមេរិកឡាទីនរួមមានប្រទេសឈីលី ម៉ិកស៊ិក និងប៉េរូ សមាជិកផ្សេងទៀតមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ប្រទេសចិន ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី កូរ៉េខាងត្បូង កោះតៃវ៉ាន់ ព្រះរាជាណាចក្រថៃ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម៕

By pcs

Leave a Reply

Your email address will not be published.