ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ចាប់ខ្លួនជនសង្ស័យ ៤នាក់(ខ្មែរ១ ថៃ៣) រឹបអូសគ្រឿងញៀន ជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម អនុវត្តតាម បញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២​ នៅវេលាម៉ោង១៣:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា.លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ .ដោយមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង​មានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា បន្តបន្ទាប់ ៖
គោលដៅទី១ ៖
នៅចំណុច ស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ទិន ទី.រថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូត៌ ។
គោលដៅទី២ ៖
នៅវេលាម៉ោង១៤:៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត០២គ្រឿង.ជនសង្ស័យ០៣នាក់ និងអាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លទ្ធផលសរុប ៖
-ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់:
១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាឃាត់ខ្លួន)មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។
២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិ ថៃ។
៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ។
៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ

-វត្ថុតាងរួមមាន ៖
១.មេតំហ្វេតាមីន(ICE)ទម្ងន់​សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម​។
២.ហេរ៉ូអុិន(HEROIN)ទម្ងន់​សុទ្ធ ២១គីឡូ និង១២០ក្រាម​
សរុប សារធាតុញៀនប្រមាណ ៦៣គីឡូនិង៨៧៩.៨៤ក្រាម។
៣.អាវុធAK ១ដើមនិងអាវុធខ្លី២ដើម
៤.រថយន្ត ៣គ្រឿង

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០៤ រួមនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី បន្ត ៕

By pcs

Leave a Reply

Your email address will not be published.

You missed