បន្ទាយមានជ័យ ៖ ចាំមើលមានអ្នកមានលុយ មានអំណាចប៉ុន្មាននាក់ ជាប់ពាក់ព័ន្ទនឹងបទល្មើស ទន្ទ្រានដីព្រៃលិចទឹក ធ្វើកម្មសិទ្ធ ក្រោយមានចំណាត់ការក្តៅគគុក ពីរដ្ឋាភិបាលកម្ពុជា និងចំណាត់ការតាមបណ្តាខេត្តជាប់ ព្រៃលិចទឹកតំបន់៣ ។

ជាក់ស្តែងក្រោយមានបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អោយពិនិត្យ និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃលិចទឹក នៅព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកាឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បី រៀបចំបង្កើតគណកម្មការចុះបង្ក្រាប និងទប់ស្កាត់ការរំលោភ ទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ក្រោមការដឹកនាំអង្គប្រជុំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី អស់លោកអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើននាក់ទៀតផងដែរ ។

លោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានធ្វើសេចក្តីរាយការជូនអង្គប្រជុំថា នៅក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ពុំមានការរំលោភទន្ទ្រានដីព្រៃលិចទឹក ត្រង់តំបន់៣ ក្នុងភូមិសាស្ត្រស្រុកនេះ ធ្ងន់ធ្ងរនោះទេ ។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ដែលជាស្រុកមួយ មានការរំលោភបំពាន ទន្ទ្រានព្រៃលិចទឹកខ្លាំង បានលើកឡើងថា ការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនោះ គឺ កើតឡើងតាំងតែពីលោកមិនទាន់មកកាន់តំណែងជាអភិបាលស្រុក នេះមកម្លេះ ពោលគឺ វាកើតឡើងតាំងពីជំនាន់អភិបាលស្រុកមុនៗ រួចទៅហើយ ។

ជាមួយគ្នានេះលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា បញ្ហារំលោភបំពាន ដីព្រៃលិចទឹក ទាំងតំបន់១ តំបន់២ និងតំបន់៣ បើមានមន្ត្រីណារមាស់ដៃ ឬជ្រុលជាបានចុះហត្ថលេខា ធ្វើលិខិតកាន់កាប់លើដីរដ្ឋ ត្រូវបញ្ឈប់ ឬដកខ្លួនជាបន្ទាន់ បើមិនចង់មានបញ្ហាដល់ខ្លួន ព្រោះតាមប្រសាសន៍របស់សម្តេច គឺ ដកហូតដីទាំងអស់នោះមកវិញ ។

ក្នុងនោះដែរលោកឧត្តមសេនិយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ចំពោះបេសកម្មនេះ ខាងកងកម្លាំង បានត្រៀមកម្លាំងរួចជាស្រេច ក្នុងការចុះប្រតិបត្រការ សហកាជាមួយអាជ្ញាធរខេត្ត ក្នុងការបង្ក្រាបបទល្មើស ទន្ទ្រានដីព្រៃលិចទឹកនេះ ។

ក្រោយទទួលស្តាប់របាយការណ៍ តាមបណ្តាស្រុកខាងលើ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចបង្កើត គណកម្មកាចម្រុះរួមមានកម្លាំង នគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ដើម្បីចុះទៅកាន់ចំណុចឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ធ្វើការត្រួតពិនិត្យជាក់ស្តែង តាមបទបញ្ជា និងចំណាក់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *