!

ខេត្តកែប៖ ក្រុមក្មេងទំនើង1ក្រុម មានគ្នាចំនួន9នាក់ មកពីភូមិជាវក្តីខាងលិច ឃុំតាអូរ ស្រុកគិរីវង្ស ខេត្តតាកែវ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចាប់អប់រំ ក្រោយក្រុមខាងលើបានបង្កការរំខានដល់ភ្ញៀវទេសចរណ៍ នៅតំបន់ឆ្នេរកែប ក្រុង/ខេត្តកែប និងបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយបើកម៉ូតូលឿនៗ ខណៈចរាចរណ៍តាមដងផ្លូវកំពុងមានសភាពចង្អៀត ដោយម៉ូតូក្រុមនេះកែច្នៃសុីមុាំងបណ្តាលឲ្យបំពងសំលេងលាន់ឮខ្លាំងៗ ។

សូមប្អូនៗដែលជាទំពាំងស្នងឫស្សីសូមមេត្តាធ្វើនូវអ្វីដែលមានប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ជៀសវាងប្រព្រឹត្តនូវអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed