ខេត្តបន្ទាយមានជ័យ : ជនសង្ស័យ៤នាក់ត្រូវបាន កម្លាំងជំនាញ នគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ជាបន្ត បន្ទាប់ តាម ដីការសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណី ដើរធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋផ្តិតស្នាមមេដៃក្លែងក្លាយ ដើម្បីទាមទារប្រឆាំង នឹងការដោះស្រាយដីធ្លីចំនុច៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  ក្រោយពី សួរនាំរួចរាល់ នៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ជនសង្ស័យទាំង៤ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្ត ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន
១. ឈ្មោះ មាស សយ ភេទប្រុស អាយុ៦៣ឆ្នាំ
២ . ឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៥០ឆ្នាំ
៣ . ឈ្មោះ ឈុត ឈួត ភេទប្រុស អាយុ៦៥ឆ្នាំ
៤ . កែវ យ៉យ ភេទប្រុស អាយុ៧១ឆ្នាំ ។

ជនសង្ស័យ ឃាត់ខ្លួនតាមដីការរបស់តុលាការ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទ័ណ្ឌ បានឱ្យដឹងថា យោងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួន បក្សពួកជនសង្ស័យបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ នេះ ធ្វើឡើងក្រោយពីពួកគេ បានធ្វើសកម្មភាពដើរញុះញុងឲ្យប្រជាពលរដ្ឋ នៅ ប្រឆាំងជាមួយ អាជ្ញាធរ និងក្រុមការងារដោះស្រាយវិវាទដីធ្លី ដែលបានដោះស្រាយបញ្ចប់វិវាទ និង បានបែងចែកដីធ្លីបញ្ចប់រួចរាល់ហើយ។

បច្ចុប្បន្ន ក្រោយពីសួនាំ ជនសង្ស័យទាំង៤ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *