ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
វេលាម៉ោង១៦ និង ២០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណី រក្សាទុក.ជួញដូរ និងប្រើប្រាស់មិនរាងចាល ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុំ.ម៉េងត្រាយ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ)។
វត្ថុតាងរួមមាន ៖
១.ថ្នាំញៀនចំនួន ០១កញ្ចប់
២.ទូរស័ព្ទ ០១គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ៖ ជនសង្ស័យរួមនិងវត្ថុតាងកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាត់ការបន្តតាម នីតិវិធីច្បាប់ ៕