ខេត្តបន្ទាយមានជ័យ ; យុវជន១ក្រុមបានដាក់ឈ្មោះក្រុមខ្លួនថា អាការ៉ែមកី ជើងខ្លាំងប្រចាំភូមិដើរអុកឡុកក្នុងភូមិស្ទើររាល់ថ្ងៃក្នុងនោះ ប៉ុនប៉ងមនុស្សឃាតទៀតត្រូវ
ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ
ក្រុងសិរីសោភ័ណឃាត់ខ្លួនបាន២នាក់ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ១ឈ្មោះ ហេង ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ និង២មាន ឈ្មោះតាំង គីមឡេង ភេទប្រុស អាយុ១៦ឆ្នាំ និងបក្សពួកចំនួន៤នាក់ទៀតដែលមានឈ្មោះ ថា ក្រុមអាការ៉ែមកី ហើយក្រុមនេះតែងតែបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលកើតហេតុនោះជនសង្ស័យបានចេញធ្វើសកម្មភាពជិ:ម៉ូតូចំនួន២គ្រឿងមានទាំងកាន់កាំបិត១ដើមជិះមកដល់ចំណុចផ្លូវចូលវិទ្យាល័យអូរអំបិលស្រាប់តែចុះពីលើកម៉ូតូដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំយ៉ាងធ្ងន់់ធ្ងរ និងបក្សពួកម្នាក់ទៀតឈ្មោះ ឌៀប ពៅហេង ភេទប្រុស អាយុ១៧ឆ្នាំផងដែរ ពេលកើតហេតុហើយជនរងគ្រោះបានដាក់ពាក្យប្តឹងចូលកងរាជអាវុធហត្ថក្រុង ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ខាងលើនៅកន្លែងផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំបិត១ដើម ចំណែកបក្សពួក៤នាក់ទៀតបានរត់គេចខ្លួនអស់។
ចម្លើយរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន៦នាក់ ជិ:ម៉ូតូ២គ្រឿងហើយបានធ្វើកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ពិតប្រាកដមែនដោយសារជនរងគ្រោះឌឺដាក់ក្រុមខ្លួនកន្លងមក។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយនៅព្រឹក ទី២៧ ខែកុម្ភ: ឆ្នាំ២០២២នេះចំណែកបក្សពួកជនសង្ស័យចំនួន០៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

By pcs

Leave a Reply

Your email address will not be published.

You missed