បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មន្ត្រីគយចល័តតំបន់១ និង មន្ត្រីគយសាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក កែវ សារ៉ាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងបិទលតាប័ត្រពន្ធគយ រថយន្តពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ចំនួន០៥គ្រឿង ក្នុងចំណោម(៧៥៧គ្រឿង) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណ: នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងគណៈកម្មការ ត្រួតពិនិត្យរថយន្តក្រសួងមហាផ្ទៃ និងមន្ត្រីក្រោមឱវាទជាច្រើនរូប។

គួរបញ្ជាក់ថា រថយន្តទាំង០៥គ្រឿងដែលក្រុមការងារគយនិងរដ្ឋាករចុះពិនិត្យថ្ងៃនេះគឺជារថយន្តចង្កូតឆ្វេងទាំងអស់ មានស្រាប់ ដែលបានប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ប្រចាំនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្រោយត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសាររួច ក្រុមការងារគយ ក៏បានបិទលតាប័ត្រពន្ធគយ ដើម្បីបញ្ជាក់ពីភាពស្របច្បាប់របស់រថយន្តនីមួយៗ និងបានប្រគល់ជូនអង្គភាពនគរបាលយកទៅប្រើប្រាស់បន្តវិញ៕

By pcs

Leave a Reply

Your email address will not be published.

You missed