ខេត្តក្រចេះ÷ ​នៅវេលាម៉ោង​ ០០:៣០ នាទី​ រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក​ អ៊ង​ រី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង​(យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល​ ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​។

ក្នុងការចុះបង្ក្រាបនោះដែរ បើតាមការអោយដឹងអំពីសម្ថកិច្ចនៅទីនោះបានប្រាប់មកភ្នាក់ងារ រស្មីឦសាន យើងអោយដឹងថាក្នុងការចុះបង្ក្រាបនោះ ឃាត់មនុស្សចំនួន​ ២១នាក់(ស្រី០៧នាក់)​ និងដកហូតបានវត្ថុតាង​មួយចំនួន រួមមាន ៖​
​-ម៉ូតូចំនួន​ ១០គ្រឿង
-ទូរស័ព្ទចំនួន​ ២៣គ្រឿង
-ក្បាល DVR ចំនួន​ ០២គ្រឿង
-ខ្សែHDMI​ ចំនួន​ ០២ខ្សែ
-ទូរទស្សន៍(ម៉ូនីទ័រ)ចំនួន​ ០១គ្រឿង

បច្ចុប្បន្នមនុស្ស ននិងវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន​ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

By pcs

Leave a Reply

Your email address will not be published.