ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដំណើរការបើកប្រទេសឡើងវិញក្រោយពីស្ងប់ស្ងាត់នៅជំងឺកូវីដ ១៩ ដោយឡែកពិធីមង្គលការឡើងផ្ទះក៏ដូចជាបុណ្យទានបានចាប់ផ្ដើមជាបណ្ដើរបណ្ដើរជាក់ស្ដែងនៅថ្ងៃ ១៥ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ដែលត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ វត្តទន្លាប់រង្សី ដែលស្ថិតនៅភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បានប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដោយមានការចូលរួម ពីរពុទ្ធបរិស័ទចំណុះជើងវត្តនិងពុទ្ធបរិស័ទ ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយ បានផ្ដួចផ្ដើមរៀបចំ អង្គកឋិនទានសាមគ្គីដង្ហែរ មកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេលបីខែកន្លងមក ហើយក៏ជាថ្ងៃចុងក្រោយដែលតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបញ្ចប់អង្គកឋិនទានសាមគ្គីផងដែរ រួមជាមួយពុទ្ធបរិស័ទ្ទ ចំណុះជើងវត្ត និងមកពីរទីជិតឆ្ងាយ ចូលរួមសប្បាយនឹងដង្ហែអង្គកឋិនទានសាមគ្គី យ៉ាងច្រើនកុះករ.. និងកុំភ្លេចអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងសូមថែរក្សាសុខភាពនិងចៀសឆ្ងាយ ពីជំងឺកូវីដ ១៩ឲ្យបានគ្រប់ៗគ្នា ។

By pcs

Leave a Reply

Your email address will not be published.

You missed