បន្ទាយមានជ័យ៖នៅថ្ងៃពុធ​ ៩កេីត ខែជេស្ឋ​ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨​ ខែមិថុនា​ ឆ្នាំ២០២២វេលាម៉ោង២១និង 00នាទី ដោយមានការសហកា​ ពីកម្លាំងស៊េីបការខាងក្រៅកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត មានការចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះបង្ក្រាបជនសង្ស័យជួញដូរនឹងប្រេីប្រាស់គ្រឿងញៀន​ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន​ សង្កាត់/ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់៖

១/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ
២/-ឈ្មោះ ណាត់ថាវាត់ ស៉ិរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ​ ។ ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន​ ៧ថង់។
បន្ទាប់មកមានការសម្របសម្រួលដោយលោកលឹម ប៊ុនសុភក្រ័ ព្រះរាជអាជ្ញារង កម្លាំងបានបន្តឃាត់ខ្លួនមេខ្លោងបាន​ ០១នាក់ទៀតមានឈ្មោះ៖ ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ​ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 នឹងឆែកឆេរ ចាប់យកវត្តុតាងរួមមាន៖
១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់
កម្លាំងបាននាំខ្លួនជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធតាមនីតិវិធី៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed