ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ឱសថបុរាណ D AORA DETOX គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែមករានេះថា បានឲ្យដឹងថា យោងតាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ធម្មជាតិ ដែលបាននិងកំពុងផ្សព្វផ្សាយ លក់ឱសថបុរាណ D AORA DETOX គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ដែលបាននិងកំពុងផ្សព្វផ្សាយលក់ឱសថបុរាណ D AORA DETOX ទៅតាមច្បាប់ ស្ដីពី ច្បាប់វិសោធនកម្មច្បាប់ ស្ដីពី ការគ្រប់គ្រងឱសថជាធរមាន៕