ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងថាឱ្យអភិបាលខេត្តទាំងអស់ត្រៀមបញ្ជូនសិស្សនិទ្ទេស A ទាំងឪពុកម្ដាយរបស់ពួកគេទៅភ្នំពេញ ដើម្បីត្រៀមក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី និងសិស្សនិទ្ទេស A។

ក្នុងពិធីនេះផងដែរសម្ដេចក៏បានបង្ហាញនូវការភ្ញាក់ផ្អើលដែលឆ្នាំសិស្ស២០២០-២០២១ ក្នុងសម័យរៀនតាមអនឡាញ និងញាំញីដោយជំងឺកូវីដ-១៩ បែរជាមានសិស្សជាប់និទ្ទេស A ដល់ជាង ១ ៧០០នាក់ ដោយសម្ដេចបានកោតសរសើចំពោះសិស្សដែលសម្រេចជោគជ័យបានទាំងនេះ។

កាលពីថ្ងៃទី១៤ ខែមករា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ដោយបេក្ខជនប្រឡងជាប់មានចំនួន ៦៥,៦៥% ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ មានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០១៩។

កាលពីថ្ងៃទី១៥ ខែមករា សម្ដេចតេជោបានប្រកាសជួបជាមួយសិស្សនិទ្ទេស A ទាំងអស់ ដោយឱ្យរដ្ឋមន្ត្រីក្រសួងអប់រំជាអ្នករៀបចំទីតាំងនិងពេលវេលា។

សម្ដេចតេជោសរសេរថា៖ «ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ដែលឆ្នាំនេះមានរហូតដល់ ១ ៧៥៣នាក់។ ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ ២០២០ ដែលឱ្យជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ-១៩។ ឆ្នាំនេះ ខ្ញុំនឹងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេស A»៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *