ខេត្តបន្ទាយមានជ័យ
ពលករ​ខ្មែរ​ ប្រុស ស្រី ចំនួន ៣៧​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅរកការងារធ្វើខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ ត្រូវបានកំលាំងរ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ល្បាតនៅព្រំដែនឃាត់ខ្លួន​បាន នៅ​យប់​ចូល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ជួរមុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកបានដឹកនាំកម្លាំង១ក្រុម​ សហការ​ជាមួយ​កម្លាំងចម្រុះចុះល្បាតនៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ ត្រង់ចំណុច ភូមិ​សិលា​ខ្មែរ បាន​ប្រទះឃើញ​ពលករ​ខ្មែរ ចំនួន ៣៧​នាក់ ក្នុងនោះមានស្រី ១៨​នាក់ ដែល​បម្រុងលួច​ឆ្លងដែនចូលទៅ​បប្រទេសថៃក្រោយឃាត់ខ្លួនបានហើយប្រគល់​ទៅ​ឲ្យក​ម្លាំ​ងជំនាញ ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​។
លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី បានប្រាប់ឲ្យដឹងបន្តថាពលករទាំង៣៧នាក់ នេះក្រោយពីសួនាំបាននិយាយថាក្រុមខ្លួនបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើក្នុងខេត្តផ្សេងៗ ក្រោយពេលឃាត់ខ្លួនកំលាំងយោធាបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។ពលករទាំងអស់ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយធ្វើការអប់រំនិងដើម្បីធ្វើចត្តាឡីស័កនៅទីនោះរួចរាល់ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗវិញ។
សូមបញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កុំឲ្យឆ្លង​ចូល​សហគមន៍ កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ បានយកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​ថ្នាក់លើ​ទាំង ៣​ទិស ក្នុង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ទិស​អូរ​នាង ប៉ោយប៉ែត និង​ទិស​ម៉ាឡៃ សហការ​ជាមួយ​កម្លាំង​នៅតាម​មូលដ្ឋាន​ចេញ​ល្បាត​ឆែកឆេរ​ត្រួតពិនិត្យ​ជាប្រចាំ​ក្នុងការ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ជាប្រចាំផងដែរ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed