(ភ្នំពេញ ) ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម្ម ដែលអំពើឃាតកម្មនេះគេសង្ស័យថា ជារឿងគំនុំ បង្ករការភ្ញាក់ផ្អើល ស្ថិតនៅចំណុច សណ្ឋាគារ ស៊ីធីខមហ្វត ក្នុងភូមិចម្ការឱឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ Zhao song ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិចិន។ ចំណែកប្រពន្ធឈ្មោះ TRAN THANH PHUON J THAO អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម។ ជនរងគ្រោះបើកបររថយន្ដម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W-8261 ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមកពីហូបបាយមកសណ្ធាគារវិញ ពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វារឱ្យរថយន្តជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វារគាំងមិនអាចបើកបាន។ បន្តិចក្រោយមកក៏មានជនសង្យ័យបានដើរមកជិតជនរងគ្រោះហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះបណ្ដាយឱ្យស្លាប់នៅនឹងកន្លែងកើតហេតុដោយត្រូវចំពោះចំនួន៥គ្រាប់និងចំដៃខាងឆ្វេងចំនួន៣គ្រាប់ ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្យ័យបានជិះម៉ូតូមិនស្គាល់ម៉ាកគេចខ្លួនបាត់ទៅ។សពជនរងគ្រោះ សមត្ថកិច្ចបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច័យ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *