ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីត្រី កុយ ហៀង ស្នងការងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុច ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ អ៊ិត ចាន់រិទ្ទ ហៅផ្លេះ ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖
ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០៥ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១.៧៥ក្រាម ទាំងសំបក) , ទូរស័ព្ទដៃ ចំនួន០១ គ្រឿង, ថង់ប្លាស្ទិកសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
ដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង កម្លាំងយើងបានបន្តប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០១នាក់ទៀត នៅចំណុច ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង១៥:៤០ នាទី ជនសង្ស័យឈ្មោះ ចេង ណាត ភេទប្រុស អាយុ៣៤ ឆ្នាំមានទីលំនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖ កាំបិត ចំនួន០៤ដើម, កាំភ្លើងកែច្នៃសប់ខ្យល់បាញ់គ្រាប់កង់ ចំនួន០១ដើម, សំភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ម៉ូតូ០១គ្រឿង ម៉ាកយ៉ាម៉ាហា អ៊ិចសាយទ័រ សេ១៥០ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ (ចាស់) ។
ករណីនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕