ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង សហការជាមួយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក ហ៊ូ ប៊ុនថន អភិបាលរងស្រុក បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចក្បាលកោះទន្លា វាលភក់ ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយមាស ឃុំផ្លូវទូក (ចំណុចកន្សោមដោះ ចំណុចទទឹងថ្ងៃ និងចំណុចបឹងប្រាំង) ស្ថិតក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផល ៖
-រុះរើរបាំងសាច់អួន ចំនួន ០៩កន្លែង ប្រវែង ៨៣០ម៉ែត្រ
-លូសាច់អួន ០៩មាត់
-បង្គោល ៤៩០ដើម
-ប្រលែងកូនត្រី ២៧គីឡូក្រាម ។

សម្ភារៈ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកម្ទេចចោលនៅនឹងកន្លែង ៕

By pcs

Leave a Reply

Your email address will not be published.