ខេត្តបាត់ដំបង ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងនគរបាលចំណុះវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកវរសេនីយ៍ទោ ហ៊ុន-ខែត មេបញ្ជាការរងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ និងលោកអនុសេនីយ៍ឯក កៅ-បញ្ញាមេបញ្ជាការរងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ដឹកនាំនាយផ្នែកសេនាធិការ,នាយ នាយរងប៉ុស្តិ៍ព្រំដែនភ្នំព្រឹក,ប៉ុស្តិ៍ព្រំដែនចំការស្រូវ,ប៉ុស្តិ៍ព្រំដែនកូនភ្នំសរុបចំនួន១៧នាក់ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២,វរសេនាតូចលេខ១ ចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន-វណ្នី មេបញ្ជាការកងអនុសេនាធំទី បានជួបពិភាក្សាជាមួយភាគីតម្រួតល្បាតព្រំដែនថៃកងអនុសេនាធំលេខ១២៧ ដែលទើបផ្លាស់មកប្រចាំការទល់មុខD៨១៧ ចំនួន១៧នាក់,អាវុធខ្លីចំនួន០២ដើម ដឹកនាំដោយលោកវរសេនីយ៍ទោ ខាត់នីត-ភីវខាវ មេបញ្ជាការកងអនុសេនាធំលេខ១២៧ ។
របៀបវារៈពិភាក្សា៖
១-សហការទប់ស្កាត់ការនាំអាវុធចេញទៅប្រទេសថៃខុសច្បាប់។
២-សហកាទប់ស្កាត់ការជួញមនុស្សឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ ។
៣-បង្កើនកិច្ចសហការបន្ថែមទៀតក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក បើសិនជាមានបទល្មើសកើតឡើង ។
ក្នុងកិច្ចពិភាក្សានេះភាគីតម្រួតល្បាតព្រំដែនថៃបានសំណូមពរមកភាគីកម្ពុជា៖
១-ទំនាក់ទំនងគ្នាល្អ
២-ជួយទប់ស្កាត់ពលករខ្មែរដែលចូលទៅប្រទេសថៃដោយខុសច្បាប់។
៣-សុំឲ្យមានការជួបពិភាក្សារួមគ្នាក្នុងមួយខែម្តង តាមកងអនុសេនាធំនីមួយៗ។
៤-ស្នើឲ្យភាគីកម្ពុជាជួយទប់បស្កាត់ ការលួចជីករ៉ែមាសត្រង់ចំណុចខ១៣
+ភាគីទាំង២បានឯកភាពគ្នា លើរបៀបវារៈ និងសំណូមពរខាងលើ។
+ជំនួបពិភាក្សានេះធ្វើនៅចំណុច ប៉មលេខ០៤ ទល់មុខប៉ុស្តិ៍ព្រំដែនចក្រីនិយាមកា0213368-
1481138 និងបានបញ្ចប់នៅវេលាម៉ោង១១:៣៨នាទី នាថ្ងៃខែឆ្នាំដ៏ដែលក្រោមបរិយ៉ាកាសរីករាយស្និតស្នាលក្រៃលែង ៕