ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០២១ ឃាត់ខ្លួន ជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០២នាក់ និង ដកហូតបានថ្នាំញៀន ជិត ២០០ក្រាម នៅក្នងភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង , ខេត្តបាត់ដំបង។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យ២នាក់មានឈ្មោះ : ទី១-ឈ្មោះ គុយ សុងហួរ ហៅ ដួង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំភូមិ វត្តលៀប សង្កាត់ចម្ការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ និង ទី២- ឈ្មោះ ជួង ឆូយហាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបាន ពីពួកគេ រួមមាន៖– គ្រឿងញៀនចំនួន ៣ កព្ចាប់ មានទម្ងន់៦៩.១៣ ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែត មានត្រាអក្សរWY ចំនួន ៧៧៣គ្រាប់ មានទម្ងន់ ៧៩.៩ ៣ ក្រាម, ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង, សៀវភៅបញ្ជីរទិញលក់ថ្នាំញៀនចំនួន១ក្បាល, ម៉ូតូចំនួន ២ គ្រឿង ម៉ាកហុងដាឃ្លឹក ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AM-1611, ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1Q-3238 , ព្រមទាំងសម្ភារ:សម្រាប់ច្រករំលែកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនឃាត់ខ្លួន និងរក្សាទុក ជាបណ្ថោះអាសន្ន នៅឯស្នងការការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវីធីច្បាប់៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed