(ខេត្តតាកែវ)៖ កងអនុសេនាតូចទាំង៧ចំណុះកងទ័ពជេីងគោក បានទទួលម៉ាស៊ីនរ៉ាវមីន និងសម្ភារ:សម្រាប់ប្រតិបត្តិការបោសសម្អាតមីន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជេីងគោក ត្រាំខ្នារ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជេីងគោក។ កងទាំង៧រួមមាន៖ ១. កងពលតូចអន្តរាគមន៍លេខ១៤ ២. កងពលតូចថ្មេីរជេីងលេខ៣១ ៣.កងពលតូចលេខ៧០ ៤.យោធភូមិភាគពិសេស ៥.យោធភូមិភាគទី៣ ៦.បញ្ជាការដ្ឋាន វិស្វកម្ម និងទី៧.បញ្ជាការដ្ឋានទ័ពពិសេស ៕






