Author: pcs

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដា្ឋនសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដា្ឋនសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅទីតាំងអគារលេខ១ ផ្លូវលេខ១០៩ កែងផ្លូវលេខ១១០ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។…

ក្រសួង សហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត

រាជធានីភ្នំពេញ : នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត” ក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកបណ្ឌិត​ ហេង​ ភក្ដី​ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន​…

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម…

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមបើកនិងដឹកនាំសិក្ខាសាលាស្តិពី ឧក្រិដ្ឋកម្មដែលមានការចាត់តាំងដោយមានគោលដៅច្បាស់លាស់ ដោយផ្តោតលើ ការប្រឆាំងនឹងការសម្អាតប្រាក់

   នារសៀលថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នេះ, តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន…

ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុកមូលដ្ឋាន គឺជាប្រភពនៃកម្លាំងពិតនៃជ័យជម្នះ និងភាពរឹងមាំរបស់ថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា

ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុក មូលដ្ឋាន គឺជាប្រភពកម្លាំងពិតនៃជ័យជម្នះ និងភាពរឹងមាំរបស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាព ដាក់ចេញនូវគោលនយោបាយ បម្រើឱ្យសេចក្តីត្រូវការរបស់ថ្នាក់មូលដ្ឋានវិញ  ហើយការពង្រឹងការងារយុវជន នៅថ្នាក់មូលដ្ឋានរឹតតែមានសារៈសំខាន់ ខណៈដែលសន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មី កំពុងមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវជន នៅទូទាំងប្រទេស។ការថ្លែងនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍…

អភិបាលស្រុកទឹកឈូ​ អនុញ្ញាត្តឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំបញ្ជាក់លិខិតអត្រានុកូលដ្ឋានតាមរយៈហ្វេសបុកផេក និងប្រព័ន្ធតេឡេក្រាម ដោយមិនចាំបាច់ទៅដល់សាលាស្រុកឡើយ

កំពត៖​ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ​ រដ្ឋបាលស្រុកទឹកឈូក បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកឈូ អំពី​ ការបើកបម្រើសេវាអត្រានុកូលដ្ឋាន​ តាមរយៈហ្វេសប៊ុកផេក និងតេឡេក្រាមរបស់រដ្ឋបាលស្រុក។ យោងតាមការបញ្ជាក់របស់អភិបាលស្រុកថា ការផ្តល់សេវាថ្មីនេះ នឹងបង្កភាពងាយស្រួលមួយកម្រិតទៀត ពិសេសសម្រាប់ពលរដ្ឋទៅបំពេញការងារនៅខេត្តឆ្ងាយៗ។ លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ដោយផ្អែកតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលស្រុកទឹកឈូ…

នគរបាលការពារព្រំដែនគោកលេខ៨០៧ និង ទាហានឈុតខ្មៅថៃលេខ១២០១ ប្តេជ្ញារួមគ្នាទប់ស្កាត់ បទល្មើសគ្រឿងញៀន ទំនិញគេចពន្ធ ការឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ:អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមាន កិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ និង សមត្ថកិច្ចថៃតាមព្រំដែន ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការអនុត្តន៍ការងារប្រចាំថ្ងៃ។ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី លោកវរសេនីយ៍ឯក ឡុង សំណាង…

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំ អគ្គមេបញ្ជាការ កងទ័ពឥណ្ឌូប៉ាស៊ីហ្វិក តាមប្រព័ន្ធអនឡាញ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក (ភ្នំពេញ)៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ក្រោមកិច្ចដឹកនាំសម្របសម្រួល នាយឧត្តមនាវី J. C. AQILINO មេបញ្ជាការកងទ័ពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានបណ្តាមេដឹកនាំ អគ្គបញ្ជាការ…

ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យដំណើរការស្តង់ដារគណនេយ្យសាធារណៈទៅដល់ក្រសួង-ស្ថាប័ន សម្រាប់ត្រួតពិនិត្យអំពីលំហូរសាច់ផ្នែកចំណូល ឬការចំណាយផ្សេងៗ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ទៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ និងត្រួតពិនិត្យនូវរបាយការណ៍អំពីលំហូរសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលទម្លាក់ថវិកាដាក់ជូនលើផ្នែកចំណូល ឬការចំណាយផ្សេងៗរបស់ក្រសួង-ស្ថាប័ននីមួយៗ។ នេះជាការលើកឡើងឲ្យដឹងពីលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ…

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនស្តីពី “គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ”

រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(Japan International Cooperation Agency – JICA) ស្តីពី “គម្រោងលើកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ –…

You missed