Author: admin

ខេត្ត​ព្រះសីហនុ និងខេត្តកោះ​កុង​របស់​កម្ពុ​ជា ​អាច​នឹ​ងរង​ជំនន់​ទឹកភ្លៀង

តាម​សេចក្តីជូនដំណឹង​ពិសេស​របស់​ក្រសួង​ធនធានទឹក និងឧតុនិយម​នៅ​ថ្ងៃ​សៅរ៍​នេះបានឲ្យដឹងថាចាប់ពី​ថ្ងៃទី០៣ ខែសីហា​នេះរហូតដល់​ថ្ងៃទី០៦ ខែសីហា​ខាងមុខ ខេត្ត​ព្រះសីហនុនិងខេត្តកោះកុង ​របស់​កម្ពុ​ជា​អាច​នឹងរង​ជំនន់​ទឹកភ្លៀង។ ក្រសួង​ធនធានទឹក និង ឧតុនិយម បានបង្ហាញ​ឱ្យដឹងថា កម្ពុជា​នឹងរង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​រយៈពេល៤ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​ដែល​ធ្វើឱ្យមាន​ភ្លៀង និង​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ជាពិសេស ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ។ ស្ថានភាព​នេះ នឹង​បណ្តាលឱ្យមាន​ការលិចលង់​ដល់​ភូមិឋាន​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​ជាពិសេស​នោះ គឺអាច​មានការ​លិចលង់​កំណាត់​ផ្លូវជាតិ​លេខ។…